ត្រឡប់ក្រោយ

បក្សប្រឆាំងស្នើឲ្យលុបចោលកិច្ចសន្យាវិនិយោគលើផ្លូវជាតិលេខ៤

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ​ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​គម្រោង​វិនិយោគ​​លើ​ផ្លូវ​ជាតិ​លេខ​ ៤របស់ក្រុមហ៊ុនអេហ្សិតអ៊ិនវេសមេន(AZ Investment) ។រដ្ឋសភា នៅព្រឹកថ្ងៃ​ពុធនេះ បើ​ក​ ប្រជុំត្រួតពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូ​ទៅ ​​របស់​រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពី​កា​ របង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនិងសេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវ ​ន​កម្ម។ក្នុងពេលពិភាក្សា​ស្តីពីកិច្ចព្រមព្រៀង​ស្តីពី​កា​ របង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី លោក សុន ឆ័យ បាន​​ថ្លែង​ថា​រដ្ឋាភិ​បាលគួរលុបចោល​គម្រោង​វិនិយោគ​យក​លុយ​ផ្លូវជាតិ​លេខ​៤ ដោយ​លោកលើកហេតុ​ផលថា​​ការ​វិនិយោគផ្លូវនោះ ពុំមាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ​ហើយ​ការប្រមូលចំណូល​បានច្រើន តែការសា​ងសង់ជួសជុល​តិច។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា