ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ថតរូបSelfieជាមួយអ្នកនយោបាយម្នាក់នោះនាំឱ្យលោកស្ដាយក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សោកស្តាយចំពោះការថតរូបSelfie ជាមួយដៃគូសន្ទនានយោបាយរបស់លោកដោយលោកចាត់ទុកថាជាការថតរូបដែលមើលសំបកក្រៅហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់តែការពិត ​បង្កប់នូវភាពមិនស្មោះត្រង់។សាររបស់លោកនាយករដ្ឋមន្ត្រីបានចុះផ្សាយនៅថ្ងៃនេះនៅលើទំព័របណ្ដាញសង្គមរបស់លោក។លោក ហ៊ុន សែន បានសរសេរក្នុង Facebook Page របស់លោកដែលមានន័យដូចនេះថា «កន្លងមកខ្ញុំធ្លាប់ សែលហ្វី (Selfie) ជាមួយដៃគូសន្ទនានយោបាយដែលមើលឃើញពីសំបកក្រៅហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់។ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយភាពមិនស្មោះត្រង់ដែលធ្វើអោយខ្ញុំសោកស្តាយបំផុតមកទល់ពេលនេះ»

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា