ត្រឡប់ក្រោយ

រដ្ឋាភិបាលប្រកាសឈប់យកលុយផ្លូវជាតិលេខ៤ ចាប់ពីម៉ោង១២យប់នេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​រដ្ឋាភិបាល​សម្រេច​លុបចោល​កិច្ចសន្យា​ ជាមួយក្រុមហ៊ុនអេហ្សិតអ៊ិនវេសមេន(AZ Investment) ដោយ​ប្រកាស​ថា​នឹង​ឈប់យក​លុយពីប្រជាពលរដ្ឋដែលធ្វើដំណើរ​ឆ្លងកាត់​​ ចាប់ពីម៉ោង​១២យប់ថ្ងៃ​ពុធនេះ។​ក្នុងកិច្ចប្រជុំ​រដ្ឋសភាព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានថ្លែង​ថា​លោក​ទទួល​បាន​សេចក្តីរាយការណ៍ពីអភិបាល​ខេត្តព្រះសីហនុ​ថា​ ក្រុមហ៊ុន​មិនគោរព​តាម​ការ​ណែនាំ​របស់​លោកឲ្យ​បានត្រឹមត្រូវ ​ក្នុងការ​មិន​ឲ្យ​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​មួយចំនួន​ដែលរ​ស់នៅតាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៤។ លោក​ក៏បានប្រកាស​លុប​ចោល​កិច្ចសន្យាជាមួយក្រុមហ៊ុនហើយថា​​ចាប់ពីម៉ោង​ ១២យប់ថ្ងៃ​ពុធនេះ ការ​ចរាចរណ៍លើ​ផ្លូវ​ជាតិលេខ​៤នេះ មិនត្រូវ​បង់​លុយ​នោះ​ទេ។ លោក​ក៏បានអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​គោរពច្បាប់ចរាចរណ៍​ពេលធ្វើដំណើ​រ​ តាមផ្លូវជាតិលេខ​៤នេះ។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា