ត្រឡប់ក្រោយ

លោក ហ៊ុន សែន និងលោក កឹម សុខា ជួបជជែកគ្នានៅរដ្ឋសភា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ នៅ​បានជួប​ជជែក​គ្នា​ជាមួយ​ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅក្នុងរដ្ឋសភា​ ប៉ុន្តែ​មិន​ដឹង​ថា​ពិភាក្សា​លើ​ប្រធានបទអ្វីនោះទេ។​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក កង គឹមហាក់ បានបង្ហោះវីដេអូឃ្លីប​​មួយដែលថតពីការជជែក​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា។ បើ​តាម​វីដេអូនោះ​ ការជជែក​គ្នារវាងថ្នាក់ដឹកនាំទាំងពីរ​ គឺចំពេល​​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ កំពុង​ថ្លែងទៅកាន់​រដ្ឋសភា​។​លោក​បញ្ជាក់​ថា​ការចរចានោះមានរយៈ​ពេល​ប្រមាណពី​៣ទៅ​៤នាទី។ លោក កង គឹមហាក់ បានសរសេរនៅលើហ្វេសប៊ុក​របស់​លោកថា​ក្រោយជំនួបរយៈពេលខ្លីរបស់លោកកឹម សុខា និងលោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន លោក ហ៊ុន សែន បានសម្រេចលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអេហ្សិត​ ដោយ​ឈប់​យក​លុយ​ផ្លូវជាតិលេខ៤ចាប់ពីយប់ថ្ងៃទី​១៣ខែមករា​តទៅ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា