ត្រឡប់ក្រោយ

លោក សួន សេរីរដ្ឋា ប្រកាន់ជំហរបន្តប្តឹងលោក ហោ ណាំហុង ក្រោយពេលតុលាការសាកសួរ

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅព្រឹកថ្ងៃពុធនេះ បានចូលមកតុលាការរាជធានីភ្នំពេញដើម្បីបកស្រាយបន្ថែមលើពាក្យបណ្តឹងរបស់លោក ដោយលោកទាមទារឲ្យតុលាការរកយុត្តិធម៌តាមបណ្តឹងរបស់លោក។លោក សួន សេរីដ្ឋា បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង។លោក សួន សេរីរដ្ឋា បានចូលបំភ្លឺនៅតុលាការតាមការកោះហៅរបស់ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ។ បន្ទាប់ពីការសាកសួរអស់រយៈពេលជាង១ម៉ោង លោកបានថ្លែងថាលោកបានផ្តល់ចម្លើយនិងភស្តុតាងជាសំឡេង​​ទៅតុលាការ។ លោកបានស្នើ​ឲ្យ​តុលាការអនុវត្តទៅតាមច្បាប់ព្រហ្មទណ្ឌ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា