ត្រឡប់ក្រោយ

គម្រោងជួបគ្នារវាង គណបក្សប្រជាជននិងសង្គ្រោះជាតិ ត្រូវលើកពេល

តាម​ការគ្រោងទុក តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ពិភាក្សា​គ្នា​ជាថ្មី ទៀត​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ មករា   តាម​ការព្រមព្រៀង​គ្នា កាលពី​ថ្ងៃ​ទី​៤​មករា ដើម្បី​ពិភាក្សា​លើ​ចំណុច​សេសសល់​មួយចំនួន។ ​ប៉ុន្តែ​គម្រោង​ជួប​គ្នា​នេះ ត្រូវបាន​លើក​ពេល​ទៅ ទី​១៤ មករា​វិញ​។ នេះ​បើ​តាម​ការ​ឲ្យដឹងពី មន្ត្រី​នៅ​រដ្ឋសភាជាតិ​។ កាលពី​ថ្ងៃ​ទី​៤​មករា តំណាង​បក្ស​ទាំងពីរ​បាន​ជួបគ្នា និង​បាន​ពិភាក្សា​ទៅលើ​សំណើ របស់​សហជីព​២១​ចំណុច ប៉ុន្តែ​ភាគី​ទាំង​២​ទើប​នឹង​ពិភាក្សា​បាន​តែ​២​ចំណុច​ប៉ុណ្ណោះ​។​សេចក្តីព្រាងច្បាប់​សហជីព​នេះ មាន​១៧​ជំពូក និង​៩១​មាត្រា  ស្ថិតនៅ​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា រវាង​សហជីព​និង​ក្រសួង​ការងារ ដោយ​ខាង​សហជីព​មិន​ចង់ឲ្យ​រដ្ឋសភា​អនុម័ត ដោយ​លើក​ហេតុផល​ថា ច្បាប់​នេះ បាន​បិទ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា