លោកសុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជន បានឲ្យដឹងកាលពីរសៀលថ្ងៃអង្គារថា លោកហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មិនធ្លាប់ថ្លែងថានឹងឱ្យកូនៗស្នងតំណែងពីលោកឡើយ។ លោកថា ក្នុងករណីកូនរបស់លោក អាចស្នងតំណែងពីឪពុកបានលុះត្រាតែ មានសមត្ថភាពគ្រប់លក្ខណៈដែលអាចឱ្យសមាជិកគណបក្សប្រជាជន បោះឆ្នោតជូន។មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបានមិនមានមហិច្ឆិតាចង់ឱ្យមានការដឹកនាំបន្តពូជពង្ស ដែលនាំឱ្យខូចឈ្មោះខ្លួនឡើយ ព្រោះប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្ទុយពីរបបរាជានិយមផ្តាច់ការ៕ប្រភពវិទ្យុវាយោ