ត្រឡប់ក្រោយ

កឹម សុខា ៖ គណបក្សសង្គ្រោះជាតិគឺរឹងមាំមិនអាចបំបែកបានឡើយ

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​កំពុង​ធ្វើការ​ក្នុង​នាម​លោក សម រង្ស៊ី ដើម្បី​ដឹកនាំ​គណបក្ស និង​ក៏​ធ្វើការ​ក្នុង​នាម​ជា​មេដឹកនាំ​ក្រុម​​តំណាង​រាស្ត្រ​សំឡេង​ភាគ​តិច​ នៅ​រដ្ឋសភា​ជំនួស​លោក សម រង្ស៊ីដែល​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន ​ផង​ដែរ​។ បើ​ទោះបី​ជា​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​នៅ​អឺរ៉ុប​ជា​លើក​ទី​ ៣ ក៏ដោយ ក៏​លោក​ សុខា បាន​គូស​បញ្ជាក់​ថា​គណបក្ស​នៅ​តែ​រឹងមាំ​ដោយ​​រួម​គ្នា​គិត​រួម​គ្នា​ធ្វើ​ រួម​គ្នា​ទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា​ដែល​មិន​អាច​ឲ្យ​នរណា​ម្នាក់​មក​ បំបែក​បំបាក់​បាន​ជា​ដាច់​ខាត​។ក្នុង​​បទសម្ភាស​កាលពី​ចុង​សប្តាហ៍​មុន​លោក​ សុខា បាន​ពិភាក្សា​ពី​របៀប​ដំណើរការ​ផែនការ​របស់​គណបក្ស​ខណៈ​ដែល​ប្រធាន​គណបក្ស​​ នៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​កំណត់ និង​ពី «វប្បធម៌​សន្ទនា​» ដែល​ធ្លាក់​ចុះ​​ទន់​ខ្សោយ​បន្ទាប់ពី​ការ​ឡើង​កម្តៅ​នយោបាយ​ជាច្រើន​ខែ​ កន្លង​មក​នេះ។ ​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា