បក្សប្រឆាំងសួរសុខទុកសកម្មជន១៥នាក់ដែលជាប់ពន្ធនាគារ

តំណាងរាស្រ្ត ​គណបក្ស​សង្រ្គោះជាតិ៤រូប​នឹង​ចុះសួរសុខទុក្ខសកម្មជន​គណបក្ស​១៥នាក់ដែលកំពុង ​ជាប់ពន្ធនាគារអប់រំកែប្រែ​១ នៅរសៀលថ្ងៃ​សុក្រនេះ។​សេចក្តីជូនដំណឹងរបស់គណបក្ស​សង្រ្គោះជាតិ​ ឲ្យ​ដឹង​ថា​នៅវេលាម៉ោង២រសៀលថ្ងៃសុក្រនេះ តំណាងរាស្រ្ត លោក​ អេង ឆៃអ៊ាង លោក ដាង ចំរើន លោក គង់​ បូរ៉ា​និង​លោក ឡុង​ ប៊ុន្នី​ នឹងទៅសួរសុខទុក្ខសកម្មជនដែលជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។ សកម្មជនទាំងនោះមាន​លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិត លោក ឃិន រឿន លោក នាង សុឃុន លោក សាន គឹមហេង លោក ស៊ុំ ពុទ្ធី លោក កែ ឃឹម លោក ទេព ណាវិន លោក អាន​ បឋម លោក សាន សីហៈ លោក អ៊ុក ពេជ្រ​សំណាង លោក យន់ គឹមហួរ លោក រឿន ចិត្រា លោក ហុង សុខហួរ និង​លោក យា ថុង។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា