ត្រឡប់ក្រោយ

គណបក្សថ្មីមួយរិះគន់ គ.ជ.ប បន្ទាប់ពីលោក ទេព នីថា ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងចាស់បន្ដ

គណបក្ស​ទើប​តែ​បង្កើត​ថ្មី​មួយ បង្ហាញ​ការខកចិត្ត ទៅនឹង គជប ដែល​បាន ជ្រើសតាំង ឲ្យ​លោក ទេព នីថា ចូលកាន់​តំណែង​ចាស់ ជា​អគ្គលេខាធិការ​ដដែល​វិញ ដោយ​ផ្ញើ​សារ​នយោបាយ​ទៅ​កាន់​ម្ចាស់ឆ្នោត​ថា តើ​ពលរដ្ឋចង់បាន​ការបោះឆ្នោត​បង្គ្រប់កិច្ច​ដដែលៗ ឬក៏​ចង់បាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ?លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ស​ផ្ទាល់របស់​លោក​កាលពី​ថ្ងៃ​ទី​១៥​​ខែ​មករា​ថា គ​.​ ជ​.​ប ដែល​កើតចេញពីគណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ គឺ​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់ តាមរយៈ​ការ​រើសអគ្គលេខាធិការ​នេះ​។​លោក ទេព នីថា ដែលធ្លាប់កាន់តំណែងជាអគ្គលេខាធិការគជបចាស់ ត្រូវបានមជ្ឈដ្ឋានមួយចំនួនរឹះគន់ថា មានភាពលំអឿងទៅរកបក្សកាន់អំណាច ធ្វើឲ្យលទ្ធផលបោះឆ្នោតមានភាពចម្រូងចម្រាស់។ ប៉ុន្តែគជបថ្មី បានធ្វើកំនែទម្រង់រួចហើយនោះ បានសម្រេចជ្រើសតាំងលោក ទេព នីថា ឲ្យកាន់តំណែងចាស់នេះវិញកាលពីថ្ងៃសុក្រម្សិលមិញ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា