ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ ខ្ញុំនឹងប្តូរមេដឹកនាំដែលមិនចេះស្រឡាញ់ទឹកដី

មេ​បក្ស​ប្រឆាំង​អះអាង​ជា​ថ្មី​ទៀត​ថា ខ្លួន​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​មេដឹកនាំ​មួយ ដែល​ចេះ​ស្រឡាញ់ ប្រជាពលរដ្ឋ​ក្រីក្រ និង​ស្រ​ឡាញ់​ជាតិ​មាតុ​ភូម ដូច​ការចង់បាន​របស់​ប្រជាពលរដ្ឋ​។​លោក  សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួននៅ​ក្រៅប្រទេស ដើម្បី​គេច​ផុត​ពី​ដីកា​តាម​ចាប់ខ្លួន​នោះ បាន​ផ្ញើ​សារ​នយោបាយ តាមវីដេអូ​ឃ្លីប បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កាលពី​ថ្ងៃ​ទី​១៦​ ខែ​មករា ដោយ​អះអាង​ថា ទោះបី​លោក​ស្ថិត​នៅ​ក្រៅប្រទេស​ក៏​ដោយ ប៉ុន្តែ​លោក​ថា លោក​នឹង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​មេដឹកនាំ​មួយ ដែល​លោក​ថា​ ចេះ​ស្រឡាញ់​ពលរដ្ឋ​ក្រីក្រ ចេះ​ស្រឡាញ់​ធនធានធម្មជាតិ និង​មិនធ្វើឲ្យ​បាត់បង់​ទឹក​ដី​ដូច​បច្ចុប្បន្ន​នេះ​ទេ​។​លោក សម រង្ស៊ី បាន​អះអាង​ទៀតថា លោក​នឹង​ប្តេជ្ញា​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យឲ្យទា​ល់​តែ​បាន ដើម្បី​សង្គ្រោះ​ជាតិ​នា​ពេល​ឆាប់ៗ​នេះ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា