ត្រឡប់ក្រោយ

CPP៖ ការទាមទារឲ្យ រំលាយសមាជិក គជប មកពីគណបក្សនយោបាយ គឺមិនអាចទៅរួច

លោក​​ សុខ ឥសាន បាន​ច្រាន​ចោល ការ​ទាមទារ​របស់​ លោក សួន សេរីរដ្ឋា ឲ្យ​រំលាយ​ចោល​សមាជិក គជប ដែល​ជា​សមាជិក មក​ពី​គណបក្ស​នយោបាយ​ ជំនួស​មក​វិញ​នូវ​ការ​បង្កើត​គជប​ ដែ ល​មិន​មែន​ជា​កូតា របស់​គណបក្ស​។អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ លើក​ឡើង​ថា ការ​លើក​ឡើង​របស់​ មេដឹក​នាំ​គណ​បក្ស​អំណាច​ខ្មែរ​ គឺ​ជា​ការ​លើក​ឡើង​ដោយ​មិន​មាន​មូល​ដ្ឋាន ហើយ​ ក៏​មិន​មាន​ឥទ្ធិពល​អ្វី ​ដែល​ជម្រុញ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ជ្រើស​រើស​សមាជិក គជប នោះ​ដែរ​។ លោក ចាត់​ទុក​ថា​ ការ​ទាមទារ​របស់​លោក សួន សេរីរដ្ឋា គឺ​ជា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​។
 សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​ ១៥ មករា កន្លង​ទៅ​នេះ លោក សួន សេរីរដ្ឋា បាន​សរ​សេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ទាមទារ ឲ្យ​រំលាយ​ចោល​សមាជិក​ គ.ជ.ប ដែល​ជា​សមាជិក​តំណាង​មក​ពី គណបក្ស​នយោបាយ​ ហើយ​បង្កើត គ.ជ.ប ឯករាជ្យ​ពិត​ប្រាកដដែល​មិន​មែន​ជា​កូតា​របស់​គណបក្ស​នយោបាយ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា