ត្រឡប់ក្រោយ

គ.ជ.ប នឹងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចាប់ពីខែឧសភា

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា កិច្ចការ​បន្ទាប់​ទៀត​ក្រោយ​ពី​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​រួច​ហើយ កាល​ពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ គ.ជ.ប នឹង​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ ក្រុមប្រឹក្សា​ឃុំ-សង្កាត់ សម្រាប់​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​ឧសភា។ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត យល់​ឃើញ​ថា លទ្ធផល​បោះ​ឆ្នោត​អាច​នឹង​មាន​ផល​អវិជ្ជមាន​មិន​ខុស​ពី​អាណត្តិ​មុនៗ​ទេ ទោះ​បី​ជា​មាន​ថ្នាក់​ដឹក​នាំ គ.ជ.ប ថ្មី​ក៏ដោយ។មន្ត្រី​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ថា គ.ជ.ប នឹង​បន្ត​ពិគ្រោះ​យោបល់ និង​រៀបចំ​កិច្ចការ​បន្ត​ទៀត​សម្រាប់​ត្រៀម​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បោះ​ឆ្នោត​ថ្មី ក្នុង​ការ​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា