ត្រឡប់ក្រោយ

គណៈកម្មការចំពោះកិច្ចនៃCPPនិងCNRP បន្តពិភាក្សាការងារសេចក្តីព្រាងច្បាប់ស្នើសុំរបស់សហជីព

នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ២០១៦ នេះ​ គណៈកម្ម​ការ​ចំពោះកិច្ច​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​បន្ត​ពិភាក្សា​ការ​ងារ​​លើ​សេចក្តី​ព្រាង​ច្បាប់​​​​នៃ​ការ​ស្នើសុំ​​របស់​ សហជីព​​ ការ​ពិភាក្សា​​​ការ​ងារ​​​នេះ​ដែរ ​​ក្រុម​ការ​ងារ​ខាងគណបក្ស​ប្រជា​ជន​កម្ពុជា​ ដឹក​នាំ​ដោយ​​លោក ប៉ែន បញ្ញា ​និង​​ក្រុម​ការ​ងារ​ខាង​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ ដឹកនាំ​ដោយ​លោក សុន ឆ័យ ដែល​បាន​ប្រព្រឹត្ត​​ទៅនៅ​វិមាន​រដ្ឋ​សភា ។គួរ​បញ្ជាក់​ដែរ​​ថា គណៈកម្ម​ការ​ចំពោះកិច្ច​រវាងCPP និងCNRP បាន​ជួប​គ្នា​ជា​លើក​ទី៣​ហើយ ​ហើយ​​ក៏​ឯក​ភាព​គ្នា​​បាន​៤ចំណុច​​នៃ​ការ​ស្នើ​សុំ​របស់​សហជីព​ចំនួន​២១​ ចំណុច​ផង​ដែរ ។​ ​​ថ្ងៃនេះ​​ ក្រុម​ការ​ងារ​​គណបក្ស​ទាំង​ពីរ​​ នឹង​លើក​យក​មាត្រា​ទី២០ និង​២៤ ​ដែល​ក្រុម​​ការ​ងារ​បាន​​ឯក​ភាព​គ្នា​កាល​ពី​ពិភាក្សា​លើក​មុន​​ ដើម្បី​យក​មក​ពិភាក្សា​បន្ត​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា