ត្រឡប់ក្រោយ

អង្គភាពប្រឆាំងអំពើពុករលួយរៀបចំផែនការត្រួតពិនិត្យសេវាផ្តល់អត្តសញ្ញាណប័ណ្ណ

អង្គភាព ​ប្រឆាំងអំពើពុក​រលួយ(ACU)កំពុង​រៀបចំ​ផែនការ​​​ចុះត្រួតពិនិត្យ​សេវាផ្តល់​ អត្តសញ្ញាណប័ណ្ណនិង​ការ​​លុបចោល​នូវកុងត្រូលជជុះ​ក្នុងរាជធានី​​ខេត្ត​ចំនួន ​៤​។សេចក្តីជូនដំណឹង​របស់អង្គភាព​ចុះថ្ងៃទី​ ១៥ខែមករា ឲ្យ​ដឹងថា​អង្គភាព​បានជ្រើសរើសរាជធានី​​ខេត្ត​ចំនួន​៤ គឺ​រាជធានីភ្នំពេញ ​ខេត្តកណ្តល កំពតនិង​ស្វាយរៀង ក្នុងការ​ចុះត្រួតពិនិត្យ​​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណនិង​ ​កុងត្រូ​លជជុះ។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ លោក ឱម យ៉ិនទៀង បានឲ្យដឹងថា​ក្រុមការងារកំពុង​រៀបចំ​ប្រជុំ​​ជាមួយភាគីពាក់ព័ន្ធ​ ដើម្បីអនុវត្តគម្រោង ក្នុងនោះមាន​អគ្គ​នាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការនគរ​បាលជាតិ​ អភិបាលខេត្ត ស្នងការ​នគរបាល ​កងរាជអាវុធហត្ថនិងភាគីពាក់ព័ន្ធផ្សេង​ទៀតក្នុងខេត្ត​រាជធានី​ទាំង៤ ដើម្បីពិភាក្សា​ការសហការគ្នា។​ លោក​បញ្ជាក់​ថា​ការ​ជ្រើសរើសរាជធានី​ខេត្ត​ចំនួន៤នោះ  ធ្វើឡើង​​ទៅ​តាមធនធាន​ដែលមានស្រាប់។ប្រភពវីអូឌី(VOD)​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា