លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជួបប្រជុំជាមួយ មន្រ្តីជាន់ខ្ពស់សភា ដើម្បីពិភាក្សាអំពីការងារ ត្រៀមរៀបចំមហាសន្និបាតសភា តំបន់អាស៊ី APA លើកទី៩ ដែលសភាកម្ពុជាធ្វើជាម្ចាស់ នាចុងឆ្នាំ២០១៦ខាងមុខ។បើតាមគេហទំព័ររបស់រដ្ឋសភា ក្នុងកិច្ចប្រជុំនៅរសៀលថៃ្ងទី១៨ ខែមករា ឆ្នាំ២០១៦ បណ្ឌិត ប៉ែន បញ្ញា បានផ្តោតការពិភាក្សាទៅលើការងារ ពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការ នៃមហាសន្និបាតទាំងមូល ព្រមទាំងដំណើរការការងារAPA។