ត្រឡប់ក្រោយ

អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើឲ្យលោក អូបាម៉ា ដាក់គំនាបរឿងអ្នកទោសនយោបាយនៅកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​ អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។តាមគម្រោងលោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅរដ្ឋ​កាលីហ្វញ៉ា សហ​​រដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខនេះ។បើតាម​ សេចក្តីថ្លែងការណ៍របស់អង្គការHRWដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ​អង្គការអន្តរជាតិ​មួយ​នេះ​ជំរុញ​ឲ្យ​ ប្រធានាធិបតីអាមេរិកដាក់គំនាបមេដឹកនាំប្រទេស​ជា​សមាជិកអាស៊ាន​ ឲ្យបញ្ចប់ការគាបសង្កត់​​និងការរំលោភបំពាននានា​។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ “ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា គួរតែធានាថាសិទ្ធិមនុស្សជាការផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅសហរដ្ឋអា ​មេរិកខាងមុខនេះ”។ អង្គការបានបញ្ជាក់បែបនេះនៅក្នុងលិខិតមួយដែលដាក់ជូនលោក អូបាម៉ា​។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា