នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការ គ.ជ.ប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.បមានកិច្ចប្រជុំតាមរបៀបវារៈ៖
១. ពិនិត្យលើបញ្ហាប្រឈម សំណូមពរ អនុសាសន៍ របស់ភាគីពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំការបោះឆ្នោតសាកល្បង។
២. ពិនិត្យលើរបាយការណ៍ស្តីពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ (រួមទាំងសន្ទរកថារបស់ ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន)។
៣. ពិនិត្យលើខ្លឹមសារហ្វុង (បិទ-បើក) កម្មវិធីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត។
៤. បញ្ហាផ្សេងៗ។