ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានបក្សប្រឆាំងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកមកដល់

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​ពួកគេ​នឹង​ប្រឈម​នឹង​បាតុកម្ម​នៅ​ កម្ពុជា​ប្រសិន​បើ​លោក​ជួប​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ដំណើរ​ ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ​ដែល​នេះ​ ជា​ការ​គំរាម​ដែល​បាន​លើក​ឡើង​ឲ្យ​ដឹង​ពី​បាតុកម្ម​កាលពី​ឆ្នាំ​មុន​ដែល​ ធ្វើ​ឲ្យ​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រឆាំង​ចំនួន ២ នាក់​ត្រូវ​បាន​គេ​វ៉ៃ​ឲ្យ​រងរបួស​យ៉ាង​ដំណំ។ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល ​ដែល​លោក ចន ឃើរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​មក​ដល់​រាជធានី​ភ្នំពេញ​បន្ទាប់ពី​លោក​បាន​ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ឡាវ​ហើយ​នៅ​ថ្ងៃ​នេះ​លោក​នឹង​ជួប​លោក​នាយក​ រដ្ឋមន្រ្តី ហ៊ុន សែន លោក ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ និង​តំណាង​សង្គម​ស៊ីវិល​ផង​ដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា