ត្រឡប់ក្រោយ

បក្សប្រឆាំងថាមិនមានផែនការឲ្យសមាជិកធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន

គណបក្ស ​ប្រឆាំង​បានអះអាង​ថា​ខ្លួន​មិន​មាន​ផែនការ​ឲ្យ​សមាជិក​គាំទ្រ​ រៀបចំធ្វើបាតុកម្ម​នៅសហរដ្ឋអាមេរិក​ប្រឆាំង​នឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេល​លោក​ទៅបំពេញទស្សនកិច្ច​នៅខែកុម្ភៈខាងមុខនោះទេ។​សេចក្តីប្រកាសព័ត៌មាន​ របស់បក្សប្រឆាំងធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានអះអាងនៅថ្ងៃនេះ​ថាបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជាថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណបក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិក។លោក ហ៊ុន សែន បានប្រកាសបែបនេះជាការឆ្លើយតបទៅនឹងអ្នកផ្ញើសារទៅកាន់ហ្វេសរបស់លោកដែលបានសរសេរថាខ្មែរនៅអាមេរិកបានរៀបចំបាតុកម្មអហិង្សាមួយពេលលោក។ លោក ហ៊ុន សែន បានចាត់ទុកថាអ្នកសរសេរនោះថាជាសកម្មជនបក្សប្រឆំាង។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា