ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ ពិភពលោកមានការផ្លាស់ប្ដូរការដឹកនាំតែកម្ពុជាជិត៤០ឆ្នាំក្រោមការដឹកនាំដោយផ្ដាច់ការ

ប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនបន្តហៅការដឹកនាំនៅកម្ពុជារយៈពេលជិត៤០ឆ្នាំមកនេះថាផ្ដាច់ការជាងគេនិងក្រីក្រជាងគេបើប្រៀបធៀបប្រទេសមួយចំនួននៅលើពិភពលោក។ការថ្លែងរិះគន់របស់លោក សម រង្ស៊ី ត្រូវបានគេមើលឃើញលើបណ្ដាញសង្គមរបស់លោកកាលថ្ងៃចន្ទទី២៥ មករានេះ។សាររបស់ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានបញ្ជាក់ថាតាមការកត់សម្គាល់គឺក្នុងរយៈពេល៣ខែកន្លងទៅនេះគណបក្សប្រឆាំងបែបប្រជាធិបតេយ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោតហើយក្នុងនោះមាន៥ប្រទេសគឺ ប្រទេសភូមា (Myanmar) ប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) ប្រទេសអាហ្សង់ទីន (Argentina) ប្រទេសកាណាដា (Canada) និងកោះតៃវ៉ាន់ (Taiwan)។សាររបស់លោកបន្តថាក្នុងប្រទេសទាំង៥នោះគឺគណបក្សប្រឆាំងឡើងកាន់អំណាចហើយគណបក្សកាន់អំ​ណាច​ក្លាយទៅជាគណបក្សប្រឆាំងវិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា