ត្រឡប់ក្រោយ

គ.ជ.ប កំពុងជួបបញ្ហាក្នុងការរៀបចំបញ្ជីបោះឆ្នោតថ្មី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប ​បាន​រកឃើញ​បញ្ហា​ប្រឈម​ជា​ច្រើន​រួមមាន​កង្វះ​ធនធាន​មនុស្ស បច្ចេកទេស ​និង​ទីតាំង​ជាដើម​ក្នុង​ការ​រៀបចំ​បញ្ជី​បោះឆ្នោត​ឆ្នាំ​នេះ​បន្ទាប់ពី​ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​រយៈពេល​ ១៥ ថ្ងៃ កាលពី​ឆ្នាំ ២០១៥​ កន្លង​មក​នេះ។ការ​បង្ហាញ​បញ្ហា​​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​កាលពីថ្ងៃទី២៨ ខែមករា​ ស្តីពី​រៀបចំ​បទបញ្ជា និង​នីតិវិធី​​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ ២០១៦ ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី គ.ជ.ប តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ថាប័ន​អង្គទូត ​ជំនាញការ​ជប៉ុន និង​ជំនាញ​ការ​សហភាព​អឺរ៉ុប​សរុប​ប្រមាណ ១៨៥ នាក់។ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែង​ថា​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​គឺជា​ជំហាន​ទី ១ សម្រាប់​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដូច្នេះ​មាន​ជួប​ការ​លំបាក​ ច្រើន​ខុស​ពី​មុន​ដែល​កម្ពុជា​ធ្លាប់​ចុះ​ឈ្មោះ​តាម​វិធី​សាមញ្ញ។លោក​ថា «នៅពេល​ចុះ​ឈ្មោះ​សាកល្បង​មាន​ចំណុច​មួយ​ចំនួន​ដែល​មិន​ទាន់​ឆ្លើយតប​ទាំង​ បច្ចេកទេស​ និង​គុណភាព​នៃ​ការ​ថត​នៅ​មិន​ទាន់​ល្អ​តែ​យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ មាន​ការ​ចុះ​ឈ្មោះ​ស្ទួន​ និង​ភាព​មិន​ប្រក្រតី​ឱ្យ​វា​ចុះ​យ៉ាង​តិច​បំផុត»

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា