ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ អ្នកមិនឲ្យលោកចូលស្រុកជា"ជនកំសាក"

ប្រធាន ​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី​ ដែល​កំពុងនិរទេស​ខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន​ បាន​ថ្លែង​​​ថា​អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​បាបរូប​លោក​គឺជា ​”ជន​កំសាក”​ ។ក្នុងពេលជួប​ជាមួយ​ប្រជា​ ពលរដ្ឋខ្មែររស់នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ ប្រទេស​កាណា​ដា កាលពី​ថ្ងៃ​ទី៣១ ​ខែ​មករា​ លោ​ក​ សម រង្ស៊ី​ ដែល​ត្រូវបានតុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ២ឆ្នាំ​មានប្រសាសន៍ថា​ ថ្នាក់ដឹកនាំ​គណ​ប​ក្ស​សង្រ្គោះជាតិ​មិនខ្លាច​នឹង​ការ​សម្លុត ការទិញនិង​ការ​​ព្យាយាម​បំបែក​។ លោក​បន្តថា​លោក​ត្រូវ​គេ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​បន្តបន្ទាប់​កាលពីមុន តែ​​លោកថាការព្យាយាម​ដាក់សម្ពាធលើ​រូបលោក​​មិន​បាន​សម្រេច​។ មេដឹកនាំបក្សប្រឆាំងរូបនោះ​​បញ្ជាក់​ថាការបោះ​ឆ្នោត​នៅកម្ពុជា​អាច​​ ទទួលយកបាន ទាល់​តែមា​ន​​វ​ត្តមា​នរបស់​ប្រធានគណបក្ស​ប្រឆាំង។លោក​សម រង្ស៊ី បានថ្លែង​ថា៖គេ​យល់ឃើញថា​អ្នក​ដែលមិនឲ្យ​សម រង្ស៊ី​ ចូលនោះគឺខ្លាចសម រង្ស៊ី គឺមនុស្សនោះកំសាក បើខ្លួន​គ្រាន់បើ មានរឿងអីខ្លាចសម រង្ស៊ី​ តទល់គ្នាមួយទល់នឹង​មួយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា