លោក សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា លោក សម រង្ស៊ី ជាមនុស្សកំសាក ដែលមិនហ៊ានចូលស្រុកប្រឈមនឹងផ្លូវច្បាប់ ហើយលោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលខ្លាចគួរប្រកួតនោះឡើយ។ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាពេលនេះ បានធ្វើឡើងក្រោយពីឯកឧត្តម សម រង្ស៊ី បានលើកឡើងថា អ្នកដែលមិនឲ្យសម រង្ស៊ី ចូលនោះគឺខ្លាចសម រង្ស៊ី គឺមនុស្សនោះកំសាក ខ្លាចសម រង្ស៊ី។ គួរបញ្ជាក់ថាលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរ។ ទី១ ឯកឧត្តម ជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង។ទី២ឯកឧត្តម ពាក់ព័ន្ធនឹងការចោទ ប្រកាន់ សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ៕