ត្រឡប់ក្រោយ

គណបក្ស យុវជនកម្ពុជា ដាក់លិខិត ជាផ្លូវការ សុំបង្កើតគណបក្ស នៅក្រសួងមហាផ្ទៃ ព្រឹកថ្ងៃ១កុម្ភៈ

ប្រធាន គណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដាក់លិខិតជាផ្លូវការ រួចរាល់ហើយទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីបានទទួលសុពលភាព ក្នុងក្របខណ្ឌនយោបាយស្របច្បាប់។លោក ពេជ្រ ស្រស់ បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាគណបក្សយុវជនកម្ពុជា បានឈានជើងចូលមកដល់ ក្រសួងមហាផ្ទៃហើយ ដើម្បីទទួលបានសុពលភាព ក្នុងក្របខណ្ឌនយោបាយស្របច្បាប់។លោក ពេជ្រ ស្រស់ ធ្លាប់បានលើកឡើង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សយុវជនកម្ពុជា អំពាវនាវដល់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តគាំទ្រគណបក្សឲ្យច្រើនកុះករ ដើម្បីទទួលបានជោគជ័យ នៅឆ្នាំ២០១៧-២០១៨ខាងមុខ និងដើម្បីផ្តល់ឱកាសឲ្យយុវជន ចូលរួមដោះស្រាយ បញ្ហាប្រទេស និងជីវភាពរបស់ប្រជាពលរដ្ឋ ខ្មែរឲ្យមានការរីកចំរើន៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា