ត្រឡប់ក្រោយ

ប្រធានរដ្ឋសភាបដិសេធបញ្ជូនលិខិតតំណាងរាស្រ្តករណីស្នើដកហូតដីសម្បទានផ្តល់ឲ្យកងទ័ពប្រជាជនវៀតណាម

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បានបដិសេធលិខិត​របស់តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ ករណី​​ស្នើ​សុំ​ឲ្យ​ដកហូត​ដី​សម្បទានសេដ្ឋកិច្ច​ពី​កងទ័ព​ប្រជាជនវៀតណាម​ ដែលមានការលើកឡើង​ថា​កាន់កាប់ទីតាំងមូលដ្ឋាន​យោធា​លើ​​ដីសម្បទាន​សេដ្ឋកិច្ច​ នៅ​ខេត្ត​រតនគិរី។លិខិត ​មួយច្បាប់ចុះថ្ងៃទី​២៥ខែមករា ឆ្នាំ​២០១៦ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​លោក អ៊ុំ សំអាន ដែល​កំពុង​ស្នាក់នៅសហរដ្ឋអាមេរិក​ លើក​ឡើង​ថា​​សារព័ត៌មាមនាខេមបូឌា ដេលី បានផ្សាយ​កាលពីចុងខែធ្នូ ឆ្នាំ២០១៥​ថា​កងទ័ព​ប្រជា​ជនវៀតណាម​ទ​ទួលបានការគ្រប់គ្រងដីប្រហែល​ ៤ម៉ឺនហិកតា នៅខេត្តរតនគិរី។ លោក​បន្តថា​​សារព័ត៌មានបានចុះផ្សាយ​ថាមាន​​ការ​លក់ដូរ​និង​ការផ្ទេរ​ កម្មសិទ្ធិដីធ្លី​ដែលមានទំហំ​៣៩៥៨៤ហិកតា​ឲ្យ​​ពួកមេបញ្ជាកង​ពល​លេខ​១៥​ នៃកងទ័ព​ប្រជាជនវៀតណាម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា