មន្ត្រីCPPជឿជាក់ថាអ្នកគាំទ្រហ្វេសប៊ុកលោក ហ៊ុន សែន ច្រើនបក្សនេះនឹងឈ្នះឆ្នោតទៀត

មន្ត្រីជាន់ខ្ពស់គណបក្ស ​ប្រជាជនកម្ពុជាអះអាងថាទំព័រហ្វេសប៊ុក​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានអ្នក​​ចុចចូលចិត្ត(Likes)លើសហ្វេស​ប៊ុ​ក​របស់លោក សម រង្ស៊ី រាប់ពាន់​នាក់នៅដើមឆ្នាំ២០១៦ដោយលោកថាជាសញ្ញាបង្ហាញពីគណបក្សប្រជាជននឹង​ ឈ្នះឆ្នោតនៅអាណត្តិក្រោយទៀត​។​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារនេះថាហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​អ្នក​ចុចចូលចិត្ត(Likes)ជាង​២លាន​នាក់(២ ០៩៨ ៩៨១ នាក់​)​ពោល​លើសទំព័រហ្វេស​ប៊ុ​ក​របស់​ប្រធានគណបក្ស​សង្រ្គោះជាតិលោក សម រង្ស៊ី ជាង៦ពាន់​នាក់គិត​ត្រឹមម៉ោង៩ព្រឹក​ថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៦។ លោកថាកំណើននៃអ្នកចុច​ចូល​ចិត្ត(Likes)លោកនាយករដ្ឋមន្ត្រីលើហ្វេស​ប៊ុក​នេះ​ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត​​​ដឹកនាំប្រទេស​ នៅអាណត្តិក្រោយនេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា