ត្រឡប់ក្រោយ

លោក សម រង្ស៊ី ស្នើបក្សកាន់អំណាចពិចារណាឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន

លោក សម រង្ស៊ី ប្រធានគណបក្ស ​សង្រ្គោះជាតិ ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានថ្លែងបែប​ឌឺដង​ទៅ​គណបក្ស​ប្រជាជនកម្ពុជា​ថា​គួរតែពិចារណា​ឲ្យ​ប្រជា​ ពលរដ្ឋ​ខ្មែរនៅក្រៅប្រទេស​មានសិទ្ធិបោះឆ្នោត​ដូចប្រជា​ ពលរដ្ឋខ្មែរនៅកម្ពុជាដែរ​សម្រាប់ការបោះឆ្នោតឆ្នាំ​២០១៨ខាងមុខនេះ​។​ក្នុងពិធីសំណេះសំណាលជាមួយប្រជា​ពលរដ្ឋ​នៅ​ ទីក្រុង តូរ៉ុនតូ ប្រទេសកាណាដាកាលពីថ្ងៃទី​១ខែកុម្ភៈ លោក សម រង្ស៊ី បានថ្លែង​ថា​គណបក្ស​សង្រ្គោះជាតិ​ធ្លាប់បានស្នើ​ឲ្យ​មាន​ការ​ផ្តល់សិទ្ធិ​ ដល់​ពលរដ្ឋខ្មែរ​នៅក្រៅប្រទេស​អាចបោះឆ្នោត​បាន។ លោកថ្លែងថា​ប្រសិន​បើ​គណបក្ស​ប្រជា​ជនកម្ពុជា​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅក្រៅប្រទេ​សគាំទ្រ​គណបក្ស​ខ្លួន គួរតែ​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​នៅ​ក្រៅប្រទេស។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា