ត្រឡប់ក្រោយ

លោក ម៉ម សូណង់ដូ ៖លោកមិនបារម្ភចំពោះសមាជិកចាកចេញពីគណបក្សនោះទេ

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ អះអាង​ថា លោក​មិន​បារម្ភ​ចំពោះ​សមាជិក​បក្ស​លោក​ចាក​ចេញ​ពី​គណបក្ស​ជា​បន្តបន្ទាប់​នោះ​ទេ។ លោក​ចាត់​ទុក​ការ​ចាក​ចេញ​នោះ​ថា ជា​សេរីភាព​សម្រាប់​អ្នក​ទាំងអស់​គ្នា។ប៉ុន្តែ​សមាជិក​ដែល​ចាក​ចេញ​ជា​បន្តបន្ទាប់ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ផង​នោះ ឲ្យ​ដឹង​ថា ការ​ចាក​ចេញ​ពី​បក្ស​នេះ ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់ លោក ម៉ម សូណង់ដូ។លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​៦ មីនា ថា ការ​ចាក​ចេញ​របស់​អតីត​អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ និង​អគ្គលេខាធិការ​រង​ចំនួន ៥​រូប​ទៀត គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា