ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ បន្ទប់ស្ថានការណ៍បោះឆ្នោតល្មមៗបានហើយ

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រតិកម្ម ទៅនឹង បក្សប្រឆាំង  និង ក្រុមអង្គការសង្គមស៊ីវិល ដែល​បង្កើត​ឲ្យមាន​ប​ន្ទប់ស្ថា​​​នកា​រណ៍ឃ្លាំ​មើលការបោះឆ្នោត ដោយថា ទាល់តែ ​សម្លា​ប់លោកបាន ទើបពួក​គេទទួ​លស្គា​​ល់ថាកា​របោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌។ក្នុ​​ងពិធីចែ​កសញ្ញបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ខែមិថុនានេះ លោកនាយ​ករ​ដ្ឋ​មន្ត្រីថ្លែ​ងថា លោកទទួលយកលទ្ធផលបោះឆ្នោត ដែល គជប ប្រកាសផ្លូ​វការកាលពីថ្ងៃម្សិញនេះ។ប៉ុន្តែ​លោក ហ៊ុន សែន ថាគណបក្សនយោបាយខ្លះ និងមន្ត្រីអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតថា ពួកគេមិ​​នទទួ​​លស្គាល់​ថា ការបោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២​០១​​​៧នេះ សេរី ត្រូវត្រូវ និ​ងយុត្តិធ​ម៌​ទេ។ សំឡេងលោក ហ៊ុន សែន លើកឡើងទៀតថា កន្លងទៅអង្គការមួយបា​នលើកឡើងពីភាពមិ​នប្រក្រតី​នៃការបោះ​ពុម្ភ​​​​​សន្លឹ​កឆ្នោតលើស និងទឹកថ្មាំជ្រលក់ដៃ​សម្រាប់បម្រើឲ្យបោះ​ឆ្នោតលាងជ្រះជាដើម ដែលលោកថា ធ្វើ​ឲ្យ​សា​ធារណជនភាន់ច្រឡំ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។

ប្រភព៖ VOD

https://goo.gl/o6H1Vw

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា