ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ នយោបាយលាបពណ៌ថាជា «យួន» របស់បក្សប្រឆាំង កំពុងដើរតាមគន្លងរបស់ «ប៉ុលពត»

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានហៅនយោបាយរបស់គណបក្សប្រឆាំង ដែលចោទពលរដ្ឋខ្មែរ ឬថ្នាក់ដឹកនាំកម្ពុជាថាជា «យួន» នោះ គឺកំពុងដើរតាមគន្លងរបស់ «ប៉ុលពត ខ្មែរក្រហម» ហើយភ្លេចគិតថា បុព្វការីជនរបស់គណបក្ស ប្រឆាំងខ្លួនឯង ក៏មានដើមកំណើតវៀតណាមផងដែរ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការញុះញង់ចោទប្រកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាថា ជាវៀតណាម។ អាជីវករផ្សារថ្មីជាច្រើននាក់ ដែលបានទៅចូលរួមគាំទ្រ លោក ហ៊ុន សែន ក្នុងពេលចុះជួបសំណេះសំណាលសួរសុខទុក្ខពួកគេ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ ក៏ត្រូវបានសកម្មជនគណបក្សប្រឆាំងចោទប្រកាន់ថា ជាអាជីវករវៀតណាមផងដែរ ដែលជារឿងមួយគួរឱ្យឈឺចាប់បំផុត។

ប្រភព៖Fresh news

https://goo.gl/Y8RXZ1

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា