សកម្មជនបរិស្ថាន និងជាអ្នកចូលរួមរៀបចំយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យដឹងថា យុទ្ធនាការជិះកង់២ថ្ងៃ បានចម្ងាយជាង ១៧០គីឡូម៉ែត្រ។ លោកថា នៅទី០១ ធ្នូ នេះ ពួកគេនឹងសម្រេចជិះឱ្យដល់គោលដៅនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ នៅរសៀលថ្ងៃនេះ។ លោកបន្តថា យុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកានេះ មិនមានការតាមឃ្លាំមើល ឬរឹតត្បិតពីអាជ្ញាធរនោះឡើយ ហើយពួកលោកគ្រោងទៅដល់គោលដៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មុននឹងចុះល្បាតព្រៃព្រះរកា ជាមួយប្រជាសហគមន៍ និងមន្ត្រីបរិស្ថាននៅថ្ងៃបន្តបន្ទាប់ទៀត៖ «ពេលដែលយើងត្រឡប់មកភ្នំពេញវិញ យើងនឹងមានជាញត្តិមួយដាក់ជូនទៅក្រសួងបរិស្ថាន ក្នុងនោះយើងរាប់ជាបទល្មើស ក៏ដូចជាភស្តុតាងដែលយើងប្រមូលបានតាំងពីខែមិថុនា ដើម្បីឱ្យក្រសួងមានដំណោះស្រាយ»។
ប្រភពRFA៖ http://bit.ly/2LfTpjA