ប្រជាសហគមន៍រងគ្រោះដីធ្លីចំនួន ១១ខេត្ត នៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ បានជួបជុំគ្នាជាក្រុមៗ តាមទីតាំងសហគមន៍រៀងៗខ្លួន ដែលមួយក្រុមៗមានគ្នាចន្លោះពី ១០នាក់ ទៅ ២០នាក់ ដើម្បីចូលរួមយុទ្ធនាការជម្រុញឲ្យអាជ្ញាធររដ្ឋាភិបាលទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីទាំងអស់ និងដោះលែងសកម្មជនដីធ្លីចំនួន ៦នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។ យុទ្ធនាការនេះប្រជាពលរដ្ឋនាំគ្នាលើកបដាតូចធំដែលមានរូបសកម្មជនដីធ្លីកំពុងជាប់ឃុំទាំង៦រូប និងមានសរសេរអក្សរថា ''ទម្លាក់ចោលបទចោទ និងដោះលែងពលរដ្ឋរងគ្រោះដីធ្លី''។