ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានអន្តរាគមន៍ជួយពលករខ្មែរម្នាក់ ដើម្បីទទួលបានកិច្ចគាំពារផ្នែកសុខភាព និងកំពុងស្រាវជ្រាវករណីបាត់ខ្លួនស្ត្រីខ្មែរម្នាក់ ដោយគ្មានមូលហេតុ បន្ទាប់ពីបានរៀបការទៅរស់នៅប្រទេសកូរ៉េបាន ២ ខែ។ នេះបើតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េពីម្សិលមិញ។