ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ មាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងលិខិតថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា បន្ទាប់ពីអង្គការនេះបានរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅខេត្តរតនគិរីអស់រយៈពេល ១០ ឆ្នាំកន្លងមក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីម្សិលមិញ។