ស្ថាប័នសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រចំនួន៤៦,៩៣៨ កន្លែង បានចុះឈ្មោះអនុវត្តប្រព័ន្ធQR Code ទប់ស្កាត់កូវីដ (Stop Covid) តាមរយៈទូរសព្ទដៃ ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៤កុម្ភៈ។