លោក អេង ឆៃអ៊ាង ទម្លាយថា អ្នកមានអំណាចជាអ្នកចាត់ចែងដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ហើយអះអាងថា ជាចលនានយោបាយ

2017-06-30 16:10:00 5683 Views

 

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែង ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះថា ការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ ឱ្យនៅក្រៅឃុំ កាលពីម្សិលមិញនេះ គឺមានអ្នកមានអំណាចជាអ្នកចាត់ចែងនៅខាងក្រោយ ហើយលោកលើកឡើងថា វាជាចលនានយោបាយច្រើ​នជាងការអនុវត្តតាមច្បាប់។នៅលើបណ្តាញសង្គម Facebook លោក អេង ឆៃអ៊ាង បានបង្ហោះថ្លែងអំណរគុណដល់អ្នកចាត់ចែងឲ្យដោះលែង មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា នាពេលនេះ ហើយលោកសង្ឃឹមថា អ្នកទោសមនសិការដទៃទៀតនឹងទទួលបានសេរីភាពឆាប់ៗខាងមុខនេះដែរ។ទោះជាយ៉ាងណា លោក អេង​ ឆៃអ៊ាង បានបដិសេធមិនបញ្ជាក់ឱ្យចំៗថា នរណាជាអ្នកចាត់ចែងដោះលែង លោក នី ចរិយា និងមន្រ្តីអាដហុកទាំង៤នាក់ទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកចាត់ចែងឱ្យដោះលែងមន្រ្តីអាដហុក និង គ.ជ.ប អាចជាអ្នកមានអំណាច ឬក៏តុលាការក៏មិនដឹង។

ប្រភព៖សារព័ត៌មាន Fresh News

https://goo.gl/peV2sA

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា