ប្រធានស្តីទីអតីតបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី កាលពីយប់មិញបានលើកឡើងពីបញ្ហា១០ចំណុចដែលជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ចៀសទណ្ឌកម្មពាណិជ្ជកម្មពីអឺរ៉ុប។ ក្នុង១០ចំណុចនេះ លោកសម រង្ស៊ី ក៏បានគូសបញ្ជាក់ដែរថា ការយកលោកកឹម សុខាទៅកាត់ទោសហើយក្រោយមកលើកលែងទោសវិញ គឺមិនមែនជាដំណោះស្រាយដែលអឺរ៉ុបចង់បានទេ។ ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចថា លោកសម រង្ស៊ី មិនចង់ឱ្យលោកកឹម សុខា រួចទោសនោះទេ។
ប្រភពRFI៖ http://bit.ly/2Ras4De