ប្តីស្ត្រីជាកម្មកររោងចក្រដែលត្រូវបានគ្រូពេទ្យវះកាត់ដាច់ពោះវៀន សម្រេចប្ដឹងមន្ទីរសំរាកព្យាបាលឯកជន ដើម្បីរកយុត្តិធម៌។ ទាក់ទងករណីនេះ ក្រសួងសុខាភិបាលរកឃើញថា មន្ទីរសំរាកព្យាបាលឯកជននោះ បានធ្វេសប្រហែស ដោយបានអនុញ្ញាតឱ្យឆ្មបមិនទាន់មានជំនាញច្បាស់លាស់ធ្វើការរំលូតគភ៌ដែលអាយុ១៨សប្ដាហ៍។ ទោះយ៉ាងណា មន្ត្រីសហជីពស្នើទៅក្រសួងសុខាភិបាល គួរពិនិត្យឡើងវិញលើវិស័យនេះ និងទោសទណ្ឌលើមន្ទីរពេទ្យ និងគ្រូពេទ្យដែលធ្វេសប្រហែសនោះ។
ប្រភព RFA៖ https://bit.ly/3W4jAM9
Join Telegram : https://t.me/COMFREL