តំណាង​គណបក្ស​ទាំង​ពីរ​ចាប់​ផ្តើម​ទាក់​ទង​គ្នា​ក្នុង​កំរិត​បឋម​ជា​ថ្មី​ម្តង​ទៀត​

2014-02-07 02:00:00 5329 Views

គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​មន្ត្រី​ចំនួន១រូប ទល់នឹង១រូប ដើម្បី​ធ្វើ​​ទំនាក់​ទំ​នង​​​គ្នា​​ក្នុង​​​កំរិត​​​បឋម​​​ជា​​ថ្មី​​​ម្ដង​ ទៀត​ មុន​នឹង​​ឈាន​ទៅ​​កំណ​ត់​​ថ្ងៃ​​ជួប​គ្នា​​ជា​​ផ្លូវ​ការ​​ឡើង​វិញ​។ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក គួ​យ ប៊ុន​រឿន ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ឲ្យ​ធ្វើ​ទំ​នា​ក់​​​ទំនង​ជាមួយ​លោក ព្រំ សុខា មកពី​គណបក្ស​ប្រជាជន​កម្ពុជា។ នេះបើយោងតាមគេហទំព័រថ្មីៗដែលបានចេញផ្សាយកាលពីថ្ងៃ០៦ កុម្ភះម្សិលម៉ិញ។

លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ទំនាក់ទំនង​គ្នា​ជាមួយ​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែ​ង​យល់​​ពី​​​គោលបំណង​គ្នា​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​បែ​រ​ខ្នង​ដាក់គ្នា​មួយរយៈ​មក​នោះ។ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រ​លយ​ឲ្យ​ដឹ​ង​ថា ទំនាក់ទំនង​គ្នា​ជាថ្មី​នេះ នឹង​អាចឈាន​ទៅដល់​ការកំណត់​ថ្ងៃ​ជួបគ្នា​ផ្លូវការ​នាពេលខាងមុខ។  

លោក យ៉ែម បុញ្ញ​ទ្ធិ បាន​សម្ដែង​សុទិដ្ឋិនិយម ចំពោះ​ការធ្វើទំនាក់ទំនង​គ្នា​ជាថ្មី​ឡើងវិញ​នេះ ដោយ​អះអាងថា នឹង​អាច​បញ្ចប់ទំនាស់​នយោបាយ​នៅ​កម្ពុជាក្នុងពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។ អ្នក​នាំពាក្យ​រូបនេះ​បាន​បន្ត​អះអាងថា៖«យើង​នឹង​ចូល​សភា ប៉ុន្តែ​ការជួបគ្នា​វា​ជា​រឿង​សំខាន់។ រាល់​ការព្រមព្រៀង ត្រូវតែមាន​ព្រះមហាក្សត្រ​ជា​សាក្សី ហើយ​យើ​នឹង​ចូល​សភា​ដើ​ម្បី​​​ដោះ​ស្រាយ​វា»។  

លោក ព្រំ សុខា មិនអាច​ទាក់ទង​សំ​ការបញ្ជាក់​បានទេ ដោយ​ទូរ​សព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ព័ត៌មាន​នៃ​ការទំនាក់ទំនង​គ្នា​រវាង​មន្ត្រី​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​​ នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​អំពាវនាវ​ជា​បន្ត​បន្ទាប់ពី​សំណាក់​សហគមន៍​ អន្តរ​ជាតិ និង​សង្គម​ស៊ី​វី​ល។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ បាន​ទ​ទួ​ច​ឲ្យ​បក្ស​ទាំង​ពីរ​​វិល​ទៅរក​ការផ្សះផ្សា​គ្នា​ដើម្បី​ បញ្ចប់ទំនាស់៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា