ថ្លែងនៅចំពោះមុខ យោធាប្រមាណ ៥០០នាក់ នៅវិទ្យាស្ថាន វិទ្យាស្ថានហ្វឹកហ្វឺន គ្រប់គ្រង កងកម្លាំងរក្សា សន្តិភាព បោះសំអាតមីន និងកាកសំណល់សង្រ្គាម ថ្ងៃអង្គារ ទី១៨ ខែមីនា ម្សិលម៉ិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងថា «សម្រាប់ជាផលប្រយោជន៍ជាតិ បក្សប្រឆំាង គួរតែចូលរួមប្រជុំសភា ដើម្បីពិភាក្សាសំណើរ នៃការកំណែទម្រង់របស់ ខ្លួន សម្រាប់ការបោះឆ្នោត មិនមែនដង្ហែរដោយខុសច្បាប់នៅតាមដងផ្លូវ ដើម្បីទាមទារឲ្យសម្តេចនាយក រដ្ឋមន្រ្តី លាលែងពីតំណែងនោះទេ»។
លោកបានបន្តទៀតថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ចង់ឲ្យមានការកែទម្រង់ផ្សេងនោះ លុះត្រាតែបក្សនេះ ចូលប្រជុំក្នុងរដ្ឋសភា ហើយការពិភាក្សានោះប្រសិន បើមានភាពអសកម្មអ្វីមួយកើតឡើង នឹងធ្វើការដកចេញ នូវមន្រ្តីដែលមានភាពអសកម្មនោះចេញ ហើយ មិនតែប៉ុណ្ណោះ លោកនាយឧត្តមសេនីយ៍ ក៏មិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើឲ្យប្រទេសវឹកវររួចខ្លួននោះដែរ។ ដកស្រង់ពីគេហទំព័រដើមអំពិល ដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។