គណ​បក្ស​ប្រជា​ជនកម្ពុជា រង់​ចាំ​ជួប​ចរចារ​ថ្នាក់​កំពូល ​ជា​មួយបក្ស​សង្រ្គោះ​ជាតិ​

2014-04-01 14:40:00 4714 Views

យោងតាមសារព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយនារសៀលថ្ងៃទី០១ មេសា  នៅក្នុឳកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​កាសែតថា "គណបក្សប្រជាជនកម្ពុជា បានកំណត់ថា ត្រូវដើរទៅមុខ។ ឯអ្នកដទៃ ម្តងគេដើរទៅមុខ ម្តងគេដើរថយក្រោយ។ ដូច្នេះត្រូវទៅសួរខាងគេនោះ ( ការកំណត់ថ្ងៃចរចា ថ្នាក់កំពូល ) មិនត្រូវមកសួរខ្ញុំទេ"។

លោកបានបន្ថែមប្រាប់ក្រុមអ្នកកាសែតថា គណបក្សប្រជាជនកម្ពុជា រង់ចាំជួបចរចាថ្នាក់កំពូល ជាមួយគណបក្សសង្គ្រោះជាតិ។ នោះគឺគណបក្សប្រជាជនកម្ពុជា បានកំណត់ច្បាស់ហើយថា ត្រូវដើរទៅមុខ។

ការលើកឡើងបែបនេះបានធ្វើឡើងក្រោយប៉ុន្មាននាទី ដែលលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់ថ្នាក់កំពូល របស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកកាសែត នៅរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី១ មេសា ដដែលនេះថា កិច្ចប្រជុំថ្នាក់កំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ ក្រោយការបោះឆ្នោត គឺនៅពេលនេះ គណបក្សទាំងពីរ កំពុងតែរៀបចំ។

បណ្តាគេហទំព័រក្នុងស្រុកបានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីករណីនេះ បន្ទាប់ពីកិច្ចប្រជុំ រវាងគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និង​គណ​បក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាងៗ ៦ រូប បានជាប់គាំង ក្នុងកិច្ចប្រជុំចរចា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។

គណៈកម្មការចម្រុះ របស់គណបក្សទាំងពីរ បានសម្រេចទុកលទ្ធភាពឲ្យថ្នាក់ដឹកនាំកំពូល ជួបប្រជុំដោះស្រាយ លើបញ្ហាជាប់គាំង គឺការកែទម្រង់គជប ជាស្ថាប័នធម្មនុញ្ញ និងការបោះឆ្នោតជ្រើសតាំង សមាជិក គជប ដោយសំឡេង ២ ភាគ ៣ នៃចំនួនសមាជិករដ្ឋសភាសរុប ១២៣ រូប៕

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា