ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​

2014-04-10 09:05:00 4725 Views

នៅក្នុងកិច្ចពិភាក្សារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅថ្ងៃពុធម្សិលម៉ិញនេះ មេដឹកនាំទាំងពីរបានលើកឡើងពីប្រធានបទចំនួន ៣ ចំណុចសំខាន់ដួចជា ការបោះឆ្នោតមុនអាណត្តិ ជាដើម។  នេះបើតាមការឲ្យដឹងពីលោក អេង ឆៃអ៊ាង អនុប្រធានគណកម្មការនាយកនៃគណបក្សសង្គ្រោះជាតិ។ យោងតាមមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងរូបនេះ មេដឹកនាំទាំងពីបានពិភាក្សាគ្នាលើកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រខែកុម្ភៈឆ្នាំ២០១៨ និង​ការ​បោះ​ឆ្នោតឃុំសង្កាត់ខែកុម្ភៈឆ្នាំ២០១៧ ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណានោះទេ។

ប្រធានបទដែលថ្នាក់ដឹកនាំគណបក្សទាំងពីរលើកឡើង​ ត្រូវបានគេហទំព័រថ្មីៗដកស្រង់ពីអ្នកនាំពាក្សដោយបានប្រាប់ថា ប្រធានបទចំនួន៣នោះគឺ ទី១កំណត់ពេលវេលាបោះឆ្នោតមុនអាណត្តិ ទី២ ការកែទម្រង់ស្ថាប័នគ.ជ.ប និងទី ៣ លើបញ្ហាប្រព័ន្ធផ្សព្វផ្សាយ។

លោក អេង ឆៃអ៊ាង អនុប្រធានគណកម្មការនាយកនៃគណបក្សសង្គ្រោះជាតិ និងជាអ្នកនៅស្តាប់លោក សម រង្ស៊ី និយាយជាមួយលោក ហ៊ុន សែន ផងនោះ បានប្រាប់គេហទំព័រថ្មីៗ​យ៉ាងដូច្នេះថា៖«លោកប្រធាន​បានទូរសព្ទ​និយាយ​ជាមួយ​ឯកឧត្តមស ខេងប្រហែល១០នាទី។ បន្ទាប់មក ដើម្បីអោយមានការសម្រេចបានលឿន លោកប្រធានក៏បានទូរស័ព្ទទៅសម្តេចហ៊ុន សែនតែម្តង។ ពួកគាត់និយាយគ្នាប្រមាណ៤៥នាទី»។

លោកអេង ឆៃអ៊ាងមិនទាន់អាចបញ្ជាក់អំពីលទ្ធផលនៃការពិភាក្សាតាមទូរសព្ទរបស់ មេដឹកនាំគណបក្សទាំងពីរនោះនៅឡើយទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា «កាល​ណាអ្នកសម្រេចចិត្ត​ផ្នែក​នយោ​បាយ​បានជជែកគ្នា វានឹងអាចមានលទ្ធផលលឿន»។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា