លទ្ធផលកិច្ចប្រជុំសភា

2014-06-26 14:52:00 4723 Views

នៅវេលាម៉ោង ៨ព្រឹកនេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៥ របស់ខ្លួនក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានរបៀបវារៈចំនួន ៤ច្បាប់​ដោយមាន​ការចូល​រួម​ពី​តំ​ណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន ៦៥រូប។

សេចក្តី​ព្រាង​ច្បាប់​ចំនួន ៤ច្បាប់ ដែល​រដ្ឋសភា​ យកមកពិភាក្សា​ និងអនុម័តក្នុងសម័យ​ប្រជុំ​ពេញ​អង្គ លើកទី២នេះមានដូចជាៈ សេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​យុត្តិ​ធម៌​ក្នុង​វិស័យ​រដ្ឋប្ប​វេណី រវាងកម្ពុជា និងវៀតណាម សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិ​សញ្ញាស្តីពី​បត្យា​ប័ន​រវាង​កម្ពុជា​និង​វៀតណាម សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​២០១៤​-២០១៨ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការធានា​រ៉ាប់​រង។

 

រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន ៣ច្បាប់ ដោយច្បាប់​នីមួយៗបា​នទទួលសម្លេង គាំទ្រ​ចំនួន ៦៥សម្លេង។ ការអនុម័តសេចក្តី​ព្រាង​ច្បាប់​នេះ​រដ្ឋសភា​បាន​ចំណាយ​រយៈពេល ៣ម៉ោងដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់​ចំនួន ៣ ក្នុង​នោះ​​ច្បាប់​​សំខាន់​​ចំនួន​ ២​ច្បាប់​រួម​មាន​​ សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​​ការ​អនុម័ត​​យល់​ព្រម​​លើ​​កិច្ចព្រម​ព្រៀង​​ស្តីពី ការ​ជួយ​គ្នា​ទៅវិញទៅ​មក​​ ផ្នែក​យុត្តិធម៌​​ក្នុង​វិស័យ​​រដ្ឋប្បវេណី​រវាងកម្ពុជា និង​វៀត​ណាម​ និង សេចក្តី​​ព្រាង​​ច្បាប់​ស្តីពី​​ការ​​អនុម័ត​យល់​ព្រម​​លើ​សន្ធិ​​សញ្ញា ស្តីពី​បត្យាប័ន​រវាង​កម្ពុជា​និង​វៀត​ណាម រដ្ឋសភា​មិនមានការ​ពិភាក្សា​នោះទេ​គឺអនុម័ត​យកតែម្តង។

កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ២០១៤-២០១៨ រដ្ឋសភា​មាន​តំណាងរាស្រ្ត​ចំនួន​ ៣រូប​បានចំណាយពេល​៣០នាទី​ក្នុងម្នាក់​ដើម្បី​ចំណាយ​​ពេល​​ឡើង​បញ្ចេញ​មតិ​របស់​ខ្លួ​ន។​

សូមបញ្ជាក់ផងដែរថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការធានា​រ៉ាប់រង​មាន​ ១៤ជំពូក សភា​ទើប​តែ​អនុម័ត​បាន ៥ជំពូកនោះទេ​ដោយ​បញ្ចប់​អង្គប្រជុំ​នៅវេលា​ម៉ោង​ ១១:៣០នាទី និង​មាន​ការ​បន្ត​សម័យ​ប្រជុំពេញ​អង្គលើក​ទី២​នីតិកាល​របស់​ខ្លួន​នៅព្រឹក​ស្អែកខាងមុខនេះ​វេលា​ម៉ោង ៨ព្រឹក។

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា