អ្នក​នាំ​ពាក្យ​ឆ្លើយ​តប​ចំពោះ​យុទ្ធ​នា​ការ​សង្គម​ស៊ីវិល​ក្នុង​ការ​កំណត់​អាណត្ត​នាយក​រដ្ឋ​មន្រ្តី​

2014-09-05 10:24:00 4740 Views

លោកទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការទាមទាររបស់ អង្គការសង្គមស៊ីវិល ក្នុងការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី គឺ​មិន​មែន​ស្ថិត​នៅ​លើ ការទាមទារចង់ផ្លាស់ប្តូរ អញ្ចេះអញ្ចោះ ទៅតាមអ្វីដែលជាការក្រឡុក ឬមួយក៏ទៅតាមចិត្ត របស់សង្គមស៊ីវិល តែម្ខាងទេ។ ពីព្រោះនេះ ជារឿងផលប្រយោជន៍ ជាតិទាំងមូល ហើយទាល់តែមាន ការ ជជែក​គ្នា រវាងថ្នាក់ដឹកនាំកំពូលៗ ហើយក៏មានការចូលរួមពីមហាជន។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល បានធ្វើយុទ្ធនាការស្វែងរក ការគាំទ្រពីអតីតនាយករដ្ឋមន្ត្រី ចំនួន៣រូប ក្នុងកំណត់អាណត្តិ នាយករដ្ឋមន្ត្រី ចំនួន២អាណត្តិ ដែលមានរយៈពេល១០ឆ្នាំ។ ការស្វែងរកការគាំទ្រនេះ បានធ្វើឡើងមុនគេ ចាប់ផ្តើមពីលោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី ក្នុងសម័យរដ្ឋកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ នៅវិមានរដ្ឋសភា កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤។

តាមគំរោងអង្គការសង្គម ស៊ីវិល នឹងជួបបន្តស្វែងរកការគាំទ្រ ពីលោកអ៊ឹង ហួត អតីតនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ នៅភោជនីយដ្ឋានបៃតង និងជួបជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុង​ក្រោយ​គេ ដើម្បីសុំការគាំទ្រ ក្នុងការកំណត់អាណត្តិនាយករដ្ឋមន្ត្រី។

​លោកទិត សុធា បានបន្តថា ពិតមែនហើយសង្គមស៊ីវិល គឺជាផ្នែកមួយនៅក្នុងសង្គម ក៏ប៉ុន្តែវាអាស្រ័យទៅលើ ទិដ្ឋភាពជាក់ស្តែង នៃការចូលរួមមតិយោបល់រួម ហើយជាឆន្ទៈនយោបាយ របស់អ្នកដឹកនាំផងដែរ។
ប៉ុន្តែនៅក្នុងដំណាក់កាល ដែលមិនទាន់មាន ការព្រមព្រៀងគ្នា ណាមួយនោះ គឺនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មិនទាន់បានកំណត់ដែរ ហើយអាណត្តិរបស់នាយករដ្ឋមន្ត្រី គឺស្ថិតនៅក្នុងរយៈពេល ៥ ឆ្នាំម្តង។ ហើយ​សូម្បី​តែ​នៅក្នុងកិច្ចព្រមព្រៀង រវាងគណបក្សនយោបាយទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ ក៏អត់មានបញ្ជាក់ អំពីចំណុចអស់ទាំងនេះដែរ។

ដកស្រង់ពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៤។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា