អនុ​សាសន៍​ស្តី​ពី​​កំណែ​ទម្រង់​រដ្ឋសភា​របស់​ខុម​ហ្រ្វែល​

2015-01-27 15:06:00 4747 Views

កាលពីព្រឹក ថ្ងៃទី ២៦​មករា ឆ្នាំ២០១៥ គណៈកម្មាធិការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា និងអនុសាសន៍ស្តីពីកំណែទម្រង់រដ្ឋសភា នៅភោជនីយដ្ឋានខ្មែរសូរិន្ទ។ ក្នុងកិច្ចពិភាក្សានេះមានគោលបំណងដាក់បង្ហាញអំពីរបាយការណ៍ឃ្លាំមើលរដ្ឋសភា និងតំណាងរាស្រ្ត ឆ្នាំទី១ នីតិកាលទី៥ និងសៀវភៅប្រវត្តិរូបសង្ខេបអ្នកតំណាងរាស្រ្ត នីតិកាលទី៥នៃរដ្ឋសភា និងធ្វើការពិភាក្សា និងផ្តល់យោបល់អំពីកំណែទម្រង់រដ្ឋសភា។ លោក គល់ បញ្ញា នាយកខុមហ្រ្វែលបានថ្លែងក្នុងវេទិការតុមូលថា« គណបក្ស​នយោបាយបានដក និងដាក់ ឬ​ធ្វើ​ការ​ផ្លាស់ប្តូរ​តំណាង​រាស្ត្រនៅក្នុង​បញ្ជីរបស់គណបក្ស​ខ្លួន​ និង​ផ្លាស់ប្តូរថ្នាក់ដឹក​នាំ​អនុប្រធាសភា ធ្វើ​ឡើងដោយ​មិ​ន​មានតម្លាភាព ហើយ​មិន​មាន​នីតិវិធីច្បាស់លាស់ »។

លោកបន្តទៀតថា «នីតិ​វិធី​ទាំងអស់ហ្នឹង​ យើង​ថា​ត្រូវតែមាន​ច្បាស់​លាស់ ដើម្បី​ការពារ​អភ័យ​ឯក​សិទ្ធិ ការ​ការពារ​សិទ្ធិ​អំណាច​របស់​អ្នក​តំណាង​រាស្ត្រមួយៗ​ហ្នឹង កុំ​ឲ្យ​មាន​ឥទ្ធិ​ពល​គណបក្សហ្នឹងខ្លាំង​ពេក ក្នុង​ការ​ដោះ​ដូ​រហ្នឹង ។ នេះ​យើង​ចង់​ឲ្យ​មាន​តម្លាភាព​ក្នុង​បញ្ហា​ហ្នឹង​» ។

ជាលទ្ធផលតំណាង​រាស្ត្រមណ្ឌលកំពង់ចាម​របស់គណបក្ស​សង្គ្រោះជាតិ​លោក គីមសួរ ភិរិទ្ធ ដែល​ចូល​រួម​តុមូល​នោះថ្លែងថា លោក​នឹ​ងយក​សំណើ​របស់សង្គមស៊ីវិលជជែកនៅសភា ដើម្បី​ឲ្យ​ដំណើរការ​ប្រសើរជាមុន ។ លោក​បញ្ជាក់​ថា «យើង​នឹង​យក​សំណើនេះ​ទៅ​ជជែក​ក្នុង​ក្រុម​ការងារ​ ដើម្បី​ពិចារណា​ថាតើ​យើង​អាចវិសោធនកម្ម​បែ​បម៉េច ដើម្បី​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​» ។

តាមរបាយការណ៍ខុមហ្វ្រែលឲ្យដឹង​ថា ការកែទម្រង់រចនាសម្ព័ន្ធដឹក​នាំ​សភាដោយ​ផ្តល់តួនាទីខ្លះដល់​បក្សប្រឆាំង គឺគ្រាន់តែជាការ​បែង​ចែក​អំណាច​ដល់គណបក្ស​ទំាង​ពីរ​ ដែលមានអាសនៈក្នុង​សភាតែប៉ុណ្ណោះ ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា