សាលាដំបូងរាជធានីភ្នំពេញនឹងបន្ត សវនាការជំនុំជម្រះករណីសមាជិកព្រឹទ្ធសភាគណបក្សសង្រ្គោះជាតិ លោក ហុង សុខហួរ ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើឯកសារក្លែងក្លាយទៅថ្ងៃទី៧ខែតុលា វេលាម៉ោង២រសៀលសប្តាហ៍ក្រោយបន្តទៀត។លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សង្រ្គោះជាតិ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ខណៈតុលាការកំពុងបើកសវនាការជំនុំជម្រះក្តីពាក់ព័ន្ ធនឹងការចោទប្រកាន់ថាលោកប្រើប្រាស់ឯកសារ ក្លែងក្លាយលើបញ្ហា ព្រំដែនជាមួយប្រទេសវៀតណាម។