លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែលជា អង្គការមិនមែនរដ្ឋាភិបាលមួយធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។សេចក្ដីជូនដំណឹងមួយរបស់ក្រុមប្រឹក្សាយុវជនអាស៊ីនិងសហភាពសហព័ន្ធយុវជនកម្ពុជាចេញផ្សាយនៅថ្ងៃព្រហ ស្បតិ៍នេះឲ្យដឹងថាមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីលើកទី១៣ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានបោះឆ្នោតជ្រើសរើស លោក ហ៊ុន ម៉ានី ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។ សេចក្ដីជូនដំណឹងឲ្យដឹងទៀតថាការបោះឆ្នោតនេះធ្វើឡើងស្របគ្នានឹងការរៀបចំវេទិកាយុវជនកម្ពុជាអាស៊ី ក្រោមប្រធានបទ”សន្តិភាព ប្រជាធិបតេយ្យនិងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។ វេទិកានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។