ក្រសួងសេដ្ឋកិច្ចហាមមន្ត្រីរាជការចូលរួមយុទ្ធនាការពណ៌ខ្មៅ

2016-05-30 10:30:00 3195 Views

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​វិធានការ​មួយ​ដ៏តឹងរ៉ឹង​មិន​ឱ្យ​បុគ្គលិក​ ក្រោម​ឱវាទ​របស់​ខ្លួន​ទាំង​មន្ត្រី​រាជការ ​និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចូលរួម​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នៅ​ ថ្ងៃ​ចន្ទ​នោះ​ឡើយ​ដោយ​គូស​បញ្ជាក់​ថា​ការ​ស្លៀក​​ពាក់​ខ្មៅ​ជា​សកម្មភាព​ អនាធិបតេយ្យ​បណ្តាល​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ប៉ះពាល់​ដល់​សង្គម​ធ្ងន់ធ្ងរ។សង្គម​ស៊ីវិល​បាន​​ចាត់​ទុក​វិធានការ​​របស់​ក្រសួង​​សេដ្ឋកិច្ច​នេះ​ថា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​មន្ត្រី​រាជការ។ការ​ដាក់​ចេញ​វិធានការ​នេះ​ស្រប​ពេល​ដែល​ក្រុម​សហគមន៍​ដីធ្លី និង​បុគ្គលិក​អង្គការ​មួយ​ចំនួន​ប្តេជ្ញា​បន្ត​ស្លៀកពាក់​ខ្មៅ​នៅ​រៀងរាល់​ ថ្ងៃ​ចន្ទ​ដើម្បី​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​តុលាការ​ដែល​បាន​ចាប់​​ឃុំ​ ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤ រូប និង​មន្ត្រី គជប ១ រូប​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នាង​ ស្រីមុំ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា​។ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ការ​បង្ការ និង​ទប់ស្កាត់​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​ចុះ​ថ្ងៃ ​ទី​ ២៥ ខែ​ឧសភា បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ ​ជា​សកម្មភាព​អនាធិបតេយ្យ​ដែល​អាច​បណ្តាល​ឱ្យ​មាន​បដិវត្តន៍​ពណ៌ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ស្ថិរភាព​នយោបាយ​ សន្តិសុខ និង​សាមគ្គី​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ប្រភពភ្នំពេញប៉ុស្ដិ៍


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា