រដ្ឋាភិបាលបង្គាប់ឲ្យតំណាងរាស្រ្តបក្សកាន់អំណាច លោក ឡោក ហ៊ួរ ចូលដោះស្រាយទំនាស់ដីធ្លី

2016-05-30 14:30:00 3204 Views

រដ្ឋាភិបាលបានចេញលិខិតមួយច្បាប់ ដោយតម្រូវឲ្យលោក ឡោក ហ៊ួរ ដែលជាតំណាងរាស្រ្ដមណ្ឌលបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជា ចូលដោះស្រាយទំនាស់ដីធ្លី បន្ទាប់ពីក្រសួងដែនដីបានសម្រេចដាក់រូបលោកក្នុងបញ្ជីខ្មៅនៃទំនាស់ដីធ្លី។ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែឧសភា ទីស្ដីការគណៈរដ្ឋមន្រ្ដីសម្រេចថា៖ តម្រូវឲ្យឯកឧត្តមឡោក ហ៊ួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែលទទួលរងពីការរំលោភបំពាននិងជាមួយសម្ថតកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់ទំនាស់និងស្មារតីទទួលខុសត្រូវ។ លិខិតបានឲ្យដឹងទៀតថារដ្ឋបាលសុរិយោដីផ្អាកធ្វើការចុះបញ្ជី ឬធ្វើការផ្ទេរផ្នូរដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីករាលដាល និងជាការទប់ស្កាត់កុំឲ្យលោក ឡោក ហ៊ួរ បង្កទំនាស់និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មទៀត។បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចំណាត់ការនេះធ្វើឡើងតាមលិខិតរបស់ក្រសួងដែនដីចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ រដ្ឋមន្រ្តីថ្មីក្រសួងដែនដីដែលទើបត្រូវបានតែងតាំងកាលពីខែមេសា លោក ជា សុផារ៉ា បានដាក់លោក ឡោក ហ៊ួរ ក្នុងបញ្ជីខ្មៅ បន្ទាប់ពីក្រសួងរកឃើញថាលោកមានទំនាស់ដីធ្លីច្រើនកន្លែង។ប្រភពVOD

http://vodhotnews.com/2016/05/govt-asked-lawmaker-to-solve-land-disputes


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា